ព្យាករណ៍គូ Crystal Palace vs Liverpool

04-Oct-2024
70

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Crystal Palace និង Liverpool នៅកីឡដ្ឋាន Selhurst Park។ 

Crystal Palace បានធ្លាក់ចូលទៅក្នុងតំបន់កាត់ចោលដំបូងក្នុងតារាង Premier League បន្ទាប់ពីចាញ់យ៉ាងខកចិត្តក្នុងលទ្ធផល ២-១ ក្រៅដីទល់និង Everton ខណៈដែលការចាប់ផ្តើមដោយមិនឈ្នះការប្រកួតណាមួយឡើយ បន្តកាលពីចុងសប្តាហ៍មុននៃរដូវកាលថ្មីនេះ។ ពេលនេះ គឺឆ្លងកាត់ ៦ប្រកួតដោយ មិនមានឈ្នះសោះសម្រាប់ Palace ដោយស្មើ ៣ និង ចាញ់ ៣ ហើយពួកគេត្រូវជួបការប្រកួតដ៏លំបាកមួយផ្សេងទៀត ដែលត្រូវជួបជាមួយ Liverpool ដែលកំពុងមានទម្រង់លេងល្អ និងទំនុកចិត្តខ្ពស់។

ចំណែកឯ Liverpool បានកាន់កាប់ដំណែងលេខ១ របស់ Man City ជាបណ្តោះអាសន្ន ឈានចូលមកក្នុងការប្រកួតនៅចុងសប្តាហ៍នេះ ខណៈដែលក្រុមហង្សក្រហមដណ្តើមបានបីពិន្ទុពី Wolves កាលពីចុងសប្តាហ៍មុនជាមួយនឹងជ័យជម្នះ ២-១ នៅកីឡដ្ឋាន Molineux។ ជ័យជម្នះនេះ ធ្វើឱ្យ Liverpool បច្ចុប្បន្នប្រកួតឈ្នះ ៥ ក្នុងចំណោម ៦ប្រកួត បើកឆាក។ អ្វីដែលសំខាន់បង្ហាញថា ក្រុមហង្សក្រហមប្រកួតកួតចាញ់តែម្តងគត់ក្នុងចំណោម ១០ប្រកួតក្នុងលីគកន្លងមក ដោយឈ្នះ ៧ប្រកួត។

ការព្យាករណ៍ : ក្នុងជំនួបលើកមុន Crystal Palace បានប្រកួតឈ្នះ Liverpool ១-០ ប៉ុន្តែនេះ ជាឱកាសតែម្តងគត់ក្នុងណោមជំនួប ១៦ប្រកួតចុងក្រោយ ដែល Palace បានយកឈ្នះលើក្រុមហង្សក្រហម។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Liverpool ឈ្នះ៕

បញ្ចេញមតិ

អត្ថបទទាក់ទង