Manchester United បានយកឈ្នះលើក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតចុងក្រោយរបស់ថ្មីៗនេះ។
United បានប្រកួតឈ្នះ ១៤ប្រកួត ក្នុងចំណោម១៨ប្រកួត ក្នុងទឹកដី និងរក្សាកំណត់ត្រាការពារក្នុងទឹកដីដ៏ល្អបំផុត ដោយរបូតគ្រាប់បាល់តែ ៩គ្រាប់ប៉ុណ្ណោះ។
ពួកគេកំពុងស្ថិតនៅលើការឈ្នះ ៥ប្រកួតជាប់ៗគ្នា ក្នុងទឹកដីនៅ Premier League។
Fulham បានបញ្ចប់ដោយប្រកួតស្មើ Crystal Palace ក្នុងលទ្ធផល ២-២ កាលពីចុងសប្តាហ៍មុន។ លទ្ធផលនេះ បានពង្រីកការប្រកួតមិនដែលចាញ់៣ប្រកួត ប៉ុន្តែក្នុងនោះពួកគេប្រកួតឈ្នះ២ប្រកួត។
ការប្រកួតឈ្នះក្រៅទឹកដីចុងក្រោយរបស់ Fulham គឺពួកគេបានយកឈ្នះ ២-០ លើ Southampton ប៉ុន្តែ២ប្រកួតមុនពួកគេមិនបានស៊ុតបញ្ចូលទីគូប្រកួតឡើយ។
ពួកគេអាចនឹងបាត់បង់ការរកគ្រាប់បាល់ជាថ្មីម្តងទៀត ពេលដែលប៉ះជាមួយការពារដ៏រឹងមាំរបស់ Manchester United ក្នុងការប្រកួត នេះ។
ការព្យាករណ៍ : ជាមួយនឹងចំណាត់ថ្នាក់លេខ៣ជាអ្វីដែល United នៅតែត្រូវលេង ការប្រកួតដ៏រឹងមាំពីពួកគេត្រូវបានរំពឹងទុកក្នុងការប្រកួតនេះ។ លើសពីនេះ Fulham មិនមានកំណត់ត្រាការពារដ៏ល្អ សម្រាប់ការប្រកួតក្រៅទឹកដី។
ដូច្នេះការទស្សន៍ទាយការប្រកួតរវាង Manchester United និង Fulham របស់យើង គឺជម្រើសគ្រាប់បាល់តិចជាង ៣.៥ គ្រាប់៕