ព្យាករណ៍គូ​ Bournemouth vs Man United ម៉ោង២១ ថ្ងៃទី២០ឧសភា

20-May-2023
948

ចូលមក​ដល់​ក្នុងការប្រកួតនេះ Bournemouth បានប្រកួតចាញ់​ Crystal Palace ក្នុងលទ្ធផល​ ២-០។ នោះ​ជា​ប្រកួត​ទី​៣​ក្នុង​ចំណោម​៥​ប្រកួត​ ដែល​ពួក​គេ​របូតគ្រាប់បាល់​ច្រើន​ជាង​១គ្រាប់។

ទន្ទឹមនឹងនេះដែរ៣ប្រកួត ក្នុងចំណោម ៥ប្រកួតចុងក្រោយរបស់ពួកគេ មានលទ្ធផលគ្រាប់បាល់ច្រើនជាង ២.៥​ គ្រាប់។ ក្រៅ​ពី​ប្រកួតឈ្នះ Leeds United​ ក្នុងលទ្ធផល ៤-១ Bournemouth មិន​ទាន់​មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ​នោះ​ទេនាពេលថ្មីៗនេះ។

ពួក​គេ​បាន​រកបានគ្រាប់បាល់ច្រើនជាង​១​គ្រាប់​ តែក្នុង​ការ​ប្រកួត​នោះ ហើយ​មិន​អាចរកគ្រាប់បាល់​២ប្រកួត ​ក្នុង​ចំណោម៥ប្រកួតចុង​ក្រោយ​។ ការប្រកួតចាញ់ក្នុងទឹកដី៣ប្រកួត មិនបានធ្វើឱ្យពួកគេចូលមកក្នុងការប្រកួតនេះ ជាមួយទម្រង់លេងល្អនោះទេ។

Manchester United បានទទួលជ័យជម្នះជាថ្មីម្តងទៀត បន្ទាប់ពីប្រកួតចាញ់២ប្រកួតជាប់ៗគ្នា ដោយបានប្រកួតឈ្នះ ២-០ លើ Wolverhampton Wanderers ក្នុងការប្រកួតចុងក្រោយ។

ការនាំមុខ Liverpool ដែលឈរនៅលេខ៥ចំនួនមួយពិន្ទុ​ United ត្រូវការប្រាំពិន្ទុបន្ថែម ដើម្បីធានាបាននូវការឡើងទៅលេងនៅ Champions League ។

​ការ​ប្រកួត​ក្រៅ​ទឹកដី​៥​ប្រកួត​ចុង​ក្រោយ ពួក​គេ​មិន​បាន​ប្រកួតឈ្នះការប្រកួតណាមួយ​ទេ។ United​ ​ក៏​មិន​អាច​រក​គ្រាប់​បាល់​បាន​ដែរ​ ៤ប្រកួត​ក្នុងចំណោម៥ប្រកួតក្រៅទឹកដី​ចុង​ក្រោយ​ ដោយ​ចាញ់​៣​ប្រកួត។

ការព្យាករណ៍​ :​ Manchester United ត្រូវតែលេងអោយអស់ពីសមត្ថភាព នៅក្នុងការប្រកួតនេះ ហើយទោះបីជាទម្រង់លេងក្រៅទឹកដីរបស់មិនសូវជាល្អក៏ដោយ។​ Bournemouth ក៏មិន​ទាន់​ធ្វើ​បាន​ល្អ​ក្នុង​ទឹកដីផង​ដែរ​ នាពេល​ថ្មី​ៗ​នេះ ហើយ​ការ​ប្រកួត​របស់​ពួក​គេ​ទល់​នឹង United ក៏​ពួកគេមិន​មានអ្វីគួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ។ ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង Bournemouth និង Manchester United គឺជ័យជម្នះសម្រាប់ Manchester United៕

បញ្ចេញមតិ

អត្ថបទទាក់ទង