ព្យាករណ៍គូ​ Chelsea vs Newcastle ម៉ោង២២:៣០ ថ្ងៃទី២៨ឧសភា

27-May-2023
830

Chelsea ចាញ់ Manchester United ក្នុងលទ្ធផល​ ៤-១ នៅ Old Trafford ។​ បច្ចុប្បន្ននេះ ពួកគេបានប្រកួតចាញ់៨ប្រកួត ក្នុងចំណោម១០ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ដោយឈ្នះ១ និងស្មើ១។

ទម្រង់លេងរបស់ពួកគេ គឺមិនល្អដូចគ្នាទាំងក្នុងនិងក្រៅទឹកដីនៅ Premier League។​ Chelsea បានប្រកួតឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតលីគ ១១ប្រកួតចុងក្រោយ ដោយចាញ់៧ប្រកួត និងស្មើ៣ប្រកួត។

ការលេងនៅកីឡដ្ឋាន Stamford Bridge មិនបាននាំមកនូវភាពជោគជ័យណាមួយឱ្យ Chelsea ទេ​ ដោយមិនបានប្រកួតឈ្នះការប្រកួតលីគ ៦ប្រកួត ឈានចូលការប្រកួតនេះ។

ផ្ទុយទៅវិញ Newcastle កំពុងស្ថិតក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន។

Newcastle បានឈ្នះ៤ប្រកួត និងស្មើ២ប្រកួត ក្នុងចំណោម ៧ប្រកួតចុងក្រោយ។ ពួកគេប្រកួតចាញ់តែ១ប្រកួតគត់​ ដែលនោះជាការចាញ់ Arsenal ។

ទម្រង់លេងក្រៅទឹកដីសម្រាប់ Newcastle ក៏គួរឱ្យចាប់អារម្មណ៍ដូចគ្នា​ ដោយឈ្នះ៤ប្រកួត​ និងស្មើ១ប្រកួតពីការលេងក្រៅទឹកដី៦ប្រកួតចុងក្រោយ។

ការព្យាករណ៍​ :​ នេះជារដូវ​កាល​ដែល Chelsea បាន​ធ្លាក់​ចុះ​ពី​អន់​ទៅ​កាន់​តែ​អាក្រក់​ដោយ​ការ​ឈ្នះ​តែ​១ប្រកួតគត់​ ពី​ការ​ប្រកួត​លីគ​១១ប្រកួត​ចុង​ក្រោយ​។​ Newcastle អាច​នឹង​មិន​មាន​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ក្នុងជំនួបទល់នឹង Chelsea ប៉ុន្តែ​ទម្រង់​លេង​ថ្មីៗ​របស់​ពួកគេ​គឺ​ពិតជាល្អគួរ​ឲ្យ​ចាប់​អារម្មណ៍។ ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង Chelsea និង Newcastle គឺក្រុមទាំងពីររកគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា៕

បញ្ចេញមតិ

អត្ថបទទាក់ទង