Chelsea បានទាក់ទងទៅ Paris Saint-Germain ទៅលើកិច្ចព្រមព្រៀងដែលអាចនឹងទៅរួច សម្រាប់នាំយកខ្សែបម្រើស្លាប Neymar នេះបើយោងតាម Le10 Sport ។
កីឡាករវ័យ៣១ឆ្នាំរូបនេះ រកបាន១៨គ្រាប់ និង១៧ assists ពីការបង្ហាញខ្លួន២៩ប្រកួតនៅទូទាំងការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ប៉ុន្តែបញ្ហារបួស និងបំណងប្រាថ្នារបស់ក្លឹបក្នុងការដកចេញកីឡាករល្បីៗជាច្រើន អាចធ្វើឱ្យ PSG ត្រូវចែកផ្លូវជាមួយកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ។
PSG មើលឃើញថា Bernardo Silva ជាកីឡាករដែលជាជម្រើសដំបូងសម្រាប់រដូវកាលក្រោយ ជាមួយនឹងការចាកចេញរបស់ Neymar នឹងធ្វើឱ្យមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់នាំយកកីឡាកររបស់ Manchester City ។
Chelsea បញ្ចប់រដូវកាលដ៏ខកចិត្ត ដោយបានបញ្ចប់ដោយឈរនៅលេខ១២ ក្នុងក្របខ័ណ្ឌ Premier League ហើយគ្រូបង្វឹកថ្មីលោក Mauricio Pochettino កំពុងសម្លឹងមើលឈ្មោះកីឡាករល្បីៗជាច្រើន មុននឹងឈានចូលរដូវកាលក្រោយ៕