Cristiano Ronaldo មានគំរោងចង់ក្លាយ​ជា​ម្ចាស់​ក្លឹប​បាល់ទាត់​ក្រោយពេល​ចូល​និវត្តន៍

09-Jun-2023
1039

Cristiano Ronaldo បាននិយាយថាគាត់ដោយលើកឡើងចំពោះគំនិត នៃការកាន់កាប់ក្លឹបបាល់ទាត់មួយ បន្ទាប់ពីចូលនិវត្តន៍ពីការប្រកួតក្នុងរយៈពេល "យ៉ាងយូរបំផុតពីរទៅបីឆ្នាំទៀត" ។

កីឡាករអន្តរជាតិរបស់ព័រទុយហ្គាល់រូបនេះ កំពុងស្ថិតក្រោមកិច្ចសន្យាជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al Nassr រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែកំពុងរៀបចំផែនការរួចទៅហើយសម្រាប់អនាគតរបស់គាត់។ 

Ronaldo វ័យ៣៨ឆ្នាំបានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុង Madrid សម្រាប់ការបណ្តាក់ទុនអាជីវកម្មទឹកដបថ្មីរបស់គាត់ថា "ខ្ញុំមិនបដិសេធក្នុងការក្លាយជាម្ចាស់ក្លឹបទេ" ។ 

"វាជាអ្វីដែលខ្ញុំបានគិតកាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំប្រហែលជាចង់ធ្វើជាម្ចាស់ក្លឹបនៅចុងបញ្ចប់នៃអាជីពរបស់ខ្ញុំដែលយូរបំផុតពីរទៅបីឆ្នាំទៀត៕"

បញ្ចេញមតិ

អត្ថបទទាក់ទង