អ្នកគាំទ្ររបស់ Barcelona ពិតជាបានឃើញហើយថា ក្រុមមួយនេះស៊ុតចូលគេ១ឬ២គ្រាប់ហើយមិនងាយនឹងចុះទប់នោះទេ ហើយតែងតែឃើញក្រុមនេះបង្កើតឱកាសសម្រុករហូតបើទោះការប្រកួតមានស៊ុតខុសគោលដៅឬស៊ុតមិនចូលបែបណាក្ដីគឺនៅតែសម្រុក។ តាមពិតនេះក៏ព្រោះតែចំណង់ចំណូលចិត្តរបស់ Hansi Flick អ្នកចាត់ការរបស់ក្រុមអ្នកមានបុណ្យថារីករាយនៅពេលដែលមានគ្រាប់ច្រើនៗ។
ក្រោយការប្រកួតចប់ដែលយកឈ្នះ Real Mallocar ៥-១ នៅក្រៅដីក្រុមអ្នកមានបុណ្យ Barcelona បង្កើតភាពភ្ញាក់ផ្អើលជាថ្មីតាមរយៈការស៊ុតដៃគូច្រើនៗគ្រាប់។ ក្រោយប្រកួតចប់ភ្លាមលោក Hansi Flick បាននិយាយថា«ការរកគ្រាប់បាល់ជារឿងសំខាន់ណាស់សម្រាប់ពួកយើង។ យើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែយើងធ្វើមិនល្អនៅពេលបញ្ចប់ទី តែយ៉ាងការប្រកួតនេះខ្ញុំពិតជារីករាយណាស់ដែលយើងអាចស៊ុតបាន៥គ្រាប់»។
លោកបានបន្ថែមទៀតថា ពេលវេលាដែលពិបាកខ្លាំងក្នុងខែវិច្ឆិកា បានបញ្ចប់ទៅហើយខែធ្នូនេះកីឡាកររបស់ក្រុមក៏បានត្រឡប់ជាពីរបួសច្រើន ដែលធ្វើឲ្យក្រុមហាក់មានលំនឹងល្អពិសេសគឺការចុចឬការរៀបចំកីឡាករឲ្យលេងលើទីលាន។ «...ទោះជាយ៉ាងណាសម្រាប់ខ្ញុំការរកគ្រាប់បាល់ច្រើនៗជារឿងចាំបាច់ ហើយថ្ងៃនេះយើងរកបាន៥គ្រាប់»។ នេះជាការបញ្ជាក់របស់ Hansi Flick ។
ការលើកឡើងរបស់អ្នកចាត់ថ្មីម្នាក់នេះគឺពិតជាមិនខុសមែន ព្រោះអីគេបានកត់សម្គាល់ឃើញថា កាល Barcelona នៅមានកីឡាករពេញៗ មិនមានរបួសអំឡុងខែតុលា ឬដើមខែវិច្ឆិកា ពួកគេស៊ុតដៃគូមិនប្រណីឡើយដូចជា ស៊ុត Sevilla ៥-១, ស៊ុត Bayern Munich ៤-១, ស៊ុត Real Madrid ៤-០ ស៊ុត Espanyol ៣-១ និងស៊ុត Red Star Belgrade ៥-២ ជាដើមហើយអ្វីដែលពិសេសទៀតនោះគឺ៥ប្រកួតនេះស៊ុតជាប់ៗគ្នាថែមទៀតផង៕