Aston Villa កំពុងតែធ្វើការចរចាដើម្បីនាំយកខ្សែការពារ Juan Foyth របស់ Villarreal

28-Jan-2025
33

Aston Villa បាន បង្វែរការចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៧ឆ្នាំ Juan Foyth បន្ទាប់ពីបរាជ័យក្នុងការនាំយក Loic Bade ដែលកំពុងលេងនៅ Sevilla។

Villa បានមានគោលបំណងចុះហត្ថលេខានាំយកកីឡាករវ័យ ២៤ឆ្នាំដ៏មានសក្តានុពល ក្នុងការផ្ទេរតម្លៃ ២៥លានផោន។ ប៉ុន្តែបន្ទាប់ពីបិទការពិភាក្សាអំពីការផ្លាស់ប្តូរនៅខែមករា Bade បានទម្លាយនៅល្ងាចថ្ងៃសៅរ៍ថា "ខ្ញុំកំពុងស្នាក់នៅ Sevilla បាទ។ ខ្ញុំជឿជាក់ទាំងស្រុងលើការសម្រេចចិត្តនេះ។"

នេះជាហេតុធ្វើឱ្យ Villa ពេលនេះ កំពុងតែឈានទៅមុខជាមួយនឹងការផ្លាស់ប្តូរថ្មីមួយ ដើម្បីនាំយកអតីតខ្សែការពារកណ្តាល Foyth របស់ Tottenham មកកាន់ Premier League វិញ។

គេជឿជាក់ថា ក្រុមប្រកួតប្រជែងដណ្តើមកៅអីប្រកួតក្របខ័ណ្ឌ Champions League បានដាក់សំណើផ្លូវការមួយ ដើម្បីចាប់យក Foyth មុនថ្ងៃផុតកំណត់ នៅថ្ងៃទី៣ ខែកុម្ភៈនេះ៕

បញ្ចេញមតិ

អត្ថបទទាក់ទង