ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Marcus Rashford មិនបានចូលរួមក្នុងការប្រកួតសម្រាប់ក្រុមបិសាចក្រហម ប្រាំមួយសប្តាហ៍ ហើយក៏ត្រូវបានដកចេញពីក្រុមម្តងទៀត ក្នុងជ័យជំនះ ១-០ កាលពីថ្ងៃអាទិត្យ នៅលើទឹកដីរបស់ក្រុម Fulham។
ជាមួយនឹងទីផ្សារដោះដូរកីឡាករត្រូវបិទនៅថ្ងៃទី៣ ខែកុម្ភៈ វាហាក់ដូចជាមិនច្បាស់ថា តើអនាគតនឹងទៅជាយ៉ាងណាសម្រាប់ Rashford ដែលលោក Amorim បានរិះគន់ចំពោះការមិនបង្ហាញអាកប្បកិរិយាជាកីឡាករ ដែលប្រឹងប្រែងអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ។
តាមរយៈប្រភពដែលជិតស្និទ្ធនឹង Rashford បាននិយាយថា កីឡាករវ័យ ២៧ឆ្នាំរូបនេះ មិនមានបញ្ហាអ្វីជាមួយលោក Amorim ឡើយ ហើយក៏សុខចិត្តលេងឱ្យក្លឹបម្តងទៀតផងដែរ។
ក្តីសង្ឃឹមនៃការផ្លាស់ប្តូរទៅកាន់ AC Milan ត្រូវបានបាត់បង់ដោយការទៅដល់របស់ Kyle Walker ខណៈដែលក្លឹបនៅអ៊ីតាលី អាចចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសតែម្នាក់គត់ក្នុងខែនេះ៕