Atletico Madrid ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Jean-Philippe Mateta របស់ Crystal Palace

10-Feb-2025
34

កីឡាករវ័យ ២៧ឆ្នាំរូបនេះ មានទម្រង់លេងដ៏អស្ចារ្យម្តងទៀត ក្នុងរដូវកាលនេះ ដោយរកបាន ១០គ្រាប់ នៅ Premier League គិតរហូតមកដល់ពេលនេះ និងទទួលបានការចាប់អារម្មណ៍ពីក្រុមកំពូលៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប។

Mateta ក៏បានស៊ុតបញ្ចូលទី១៦គ្រាប់ក្នុងលីគ កាលពីរដូវកាលមុន ដោយ Palace ចង់រក្សាខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែគាត់ស្ថិតក្រោមកុងត្រាត្រឹមឆ្នាំ២០២៦ ដែលធ្វើឱ្យក្លឹបស្ថិតក្នុងស្ថានភាពមួយដ៏លំបាក។

ប្រសិនបើកីឡាករអន្តរជាតិសញ្ជាតិបារាំង មិនបន្តកិច្ចសន្យានៅប៉ុន្មានខែខាងមុខនេះទេ រដូវក្តៅនេះនឹងក្លាយជាឱកាសចុងក្រោយសម្រាប់ក្លឹប ក្នុងការទទួលបានតម្លៃផ្ទេរដ៏សមរម្យ សម្រាប់សេវាកម្មរបស់គាត់។

ប្រភពពី TEAMtalk បានបង្ហើបប្រាប់ថា Atletico Madrid បានជ្រើសរើស Mateta ដាក់ក្នុងបញ្ជីសម្រាំងកីឡាករ ខណៈដែលលោក Diego Simeone សម្លឹងមើលការពង្រឹងជម្រើសខ្សែប្រយុទ្ធរបស់គាត់រដូវកាលក្រោយ។ Antoine Griezmann មានអាយុ ៣៣ឆ្នាំហើយឥឡូវនេះលោក Simeone កំពុងសម្លឹងមើលអ្នកជំនួសដ៏មានសក្តានុពល៕

បញ្ចេញមតិ

អត្ថបទទាក់ទង