ការប្រកួតក្របខណ្ឌ Champions League ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Brest និង PSG នៅកីឡដ្ឋាន Stade du Roudourou ។
Brest គឺជាក្រុមមួយក្នុងចំណោមក្រុម ៥ ដែលបានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ ហើយបានគ្រប់គ្រងការប្រកួតជម្រុះ ដើម្បីឡើងមកកាន់ជុំនេះ មាន ១៣ពិន្ទុ ដោយប្រកួតឈ្នះ៤ ស្មើ១ និងចាញ់៣។
អ្វីគួរកត់សម្គាល់ គឺ ចាញ់ ៣ប្រកួតនេះ កើតឡើងនៅក្នុងជុំទី ៤ចុងក្រោយ នៃការប្រកួតទល់ Barcelona, Shakhtar Donetsk និង Real Madrid ហើយ Brest ក៏មិនអាចរកគ្រាប់បាល់នៅក្នុងការប្រកួតទាំងនេះផងដែរ។
ចំណែកឯ PSG គឺជាក្រុមដែលលេចធ្លោនៅក្នុងការប្រកួត Champions League ថ្មីៗនេះ ខណៈដែលពួកគេប្រឈមនឹងគូប្រជែងបារាំងភាគច្រើន។ ម្ចាស់ជើងឯក Ligue 1 មិនទាន់ស្គាល់ចាញ់សោះសរុប ៣០ប្រកួត ចុងក្រោយទល់និង Brest ដោយឈ្នះ២២ និងស្មើ៨ ។
ជាការពិតណាស់ បន្ទាប់ពីការចាប់ផ្តើមមិនល្អនៅ Champions League ដោយឈ្នះតែ ១ប្រកួតក្នុងចំណោម ៥ប្រកួតដំបូង PSG បានត្រលប់មកវិញជាមួយនឹងជ័យជំនះ ៣ដងជាប់ៗគ្នា ដើម្បីមានសិទ្ធិប្រកួតវគ្គ play offs ។
ការព្យាករណ៍ : PSG មានសមត្ថភាពខ្ពស់ក្នុងការស៊ុតបញ្ចូលទីគូប្រកួត ហើយវាទំនងជានឹងកើតឡើងដូចគ្នាក្នុងប្រកួតនេះ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ PSG ឈ្នះ។ Correct Score: Brest 3-1 PSG៕