ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Brighton និង Chelsea នៅកីឡដ្ឋាន AMEX ។
Brighton ប្រាកដណាស់នឹង រំពឹងយកឈ្នះលេី Chelsea ជាថ្មីម្តងទៀត បន្ទាប់ពីឈ្នះក្រុមតោខៀវក្នុងលទ្ធផល 2-1 ក្នុងជុំ ទី 4 នៃ ការប្រកួតពាន FA Cup ឈានចូលមកក្នុងការប្រកួតរាត្រី ថ្ងៃ សុក្រនេះ។
យ៉ាងណាមិញលទ្ធផលជារួមបានឈានទៅរកភាពយ៉ាប់យ៉ឺនសម្រាប់ Brighton ខណៈដែលក្រុមម្ចាស់ផ្ទះបានប្រកួតឈ្នះតែ 2 ប្រកួតប៉ុណ្ណោះក្នុងចំណោម 12 ប្រកួតកន្លងមកក្នុងលីគ។
ចំណែកឯ Chelsea ទទួលបានលទ្ធផលផ្ទុយពីអ្វីដែលពួកគេចង់បានថ្មីៗនេះផងដែរ ខណៈដែលប្រកួតឈ្នះតែ 2 ប្រកួតប៉ុណ្ណោះកនុងចំណោម 8 ប្រកួតចុងក្រោយក្នុងលីគ។ យ៉ាង ណា មិញ Chelsea ប្រកួតចាញ់តែ 3 ប្រកួតប៉ុណ្ណោះក្នុង ចំណោម 8 ប្រកួតនេះ។
បេីទោះបីជា Chelsea មិនបានប្រកួតឈ្នះការប្រកួតក្រៅដី 4 ប្រកួតចុងក្រោយក្នុងលីគក៏ដោយ ប៉ុន្តែក្រុមតោខៀវចាញ់តែ 3 ប្រកួតប៉ុណ្ណោះក្នុងចំណោម 15 ប្រកួត ដោយឈ្នះ 8 ប្រកួតនៅក្នុងដំណើរការនេះ។
ការព្យាករណ៍ : Chelsea ឈ្នះ Brighton 5 ប្រកួតក្នុងចំណោមជំនួប 6 ប្រកួតចុងក្រោយ ហើយក្រុមភ្ញៀវប្រហែលជាមានភាគរយឈ្នះច្រើនជាងក្រុមម្ចាស់ផ្ទះឈានចូលមកក្នុងការប្រកួតនេះដេីម្បីពង្រឹងតំណែងក្រុមកំពូលទាំងបួន។
ដូច្នេះជម្រេីសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Chelsea ឈ្នះ។ Correct Score: Chelsea 2-1 Brighton៕