ព្យាករណ៍គូ Manchester City vs Newcastle ក្របខណ្ឌ Premier League

15-Feb-2025
39

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Manchester City និង Newcastle នៅកីឡដ្ឋាន Etihad ។ 

សប្តាហ៍មុន Man City ត្រូវបាន Arsenal បំបាក់យ៉ាងធ្ងន់ក្នុងលទ្ធផល 5-1 ដែលបានបញ្ចប់ដំណើរប្រកួតមិនដែលចាញ់ ៦ប្រកួតក្នុងលីគរបស់ពួកគេ។ 

បើគិតតែលទ្ធផលប្រកួតក្នុងផ្ទះ City នៅតែបន្តមានស្ថិរភាព ជាងការគ្រប់គ្រងការប្រកួតទាំងស្រុង ដោយប្រកួតឈ្នះ ៧ ក្នុងចំណោម ១១ប្រកួតក្នុងផ្ទះ រហូតមកដល់ពេលនេះ នៃរដូវកាលថ្មី។

ចំណែកឯ Newcastle ចាញ់ជាលើកទីពីរក្នុងចំណោម ៣ប្រកួតចុងក្រោយក្នុងលីគ ខណៈដែលបានភ្លាត់ចាញ់ Fulham ២-១ នៅលើទឹកដីខ្លួនឯង។

លទ្ធផលជារួមកន្លងមក Newcastle ឈ្នះ ៧ប្រកួតក្នុងចំណោម ៩ប្រកួតក្នុងលីគ ដោយក្នុងនោះ ៤ប្រកួតជាការលេងក្រៅដី។ យ៉ាងណាមិញ Newcastle ឈ្នះការប្រកួតក្រៅដីតែ ៥ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១០ប្រកួតចុងក្រោយ។ 

ការព្យាករណ៍ : Man City ឈ្នះ Newcastle ២ប្រកួតក្នុងចំណោមជំនួប ៣ប្រកួតចុងក្រោយ ហើយ Man City អាចនឹងឈ្នះការប្រកួតនេះផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Man City ឈ្នះ។ Correct Score: Man City 2-1 Newcastle៕

បញ្ចេញមតិ

អត្ថបទទាក់ទង