ព្យាករណ៍គូ Manchester United vs Brentford

19-Oct-2024
62

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Manchester United និង Brentford នៅកីឡដ្ឋាន Old Trafford។ 

មុនការសម្រាកអន្តរជាតិ Man Utd ដណ្តើមបានតែមួយពិន្ទុប៉ុណ្ណោះ ពី Aston Villa ដោយប្រកួតស្មើ 0-0 ក្រៅដី ដែលលទ្ធផលនេះ មានន័យថា ក្រុមបិសាចក្រហមបច្ចុប្បន្ន មិនទាន់ឈ្នះការប្រកួតណាមួយឡើយ ៣ ប្រកួតចុងក្រោយ។

ទោះបីជាប្រកួតឈ្នះ Fulham ១-០ នៅថ្ងៃបើករដូវកាល Premier League ថ្មីក៏ដោយ ក៏ Man Utd ក្រោមការដឹកនាំរបស់លោក Erik ten Hag បានរកឃើញថា វាពិបាកក្នុងការស្វែងរករូបមន្តឈ្នះខ្លាំងណាស់ ហើយគិតមកទល់ពេលនេះ Man Utd ប្រកួតឈ្នះតែ ១ ប្រកួតគត់ក្នុងចំណោម ៦ ប្រកួតចុងក្រោយ។

រីឯ Brentford បានប្រកួតឈ្នះ ៣ ក្នុងចំណោម ៧ ប្រកួតនៃរដូវកាលថ្មីនេះ ដែលរាល់ជ័យជំនះទាំង ៣ ប្រកួតនេះ សម្រេចបានដោយការលេងនៅលើទឹកដីកីឡដ្ឋាន Gtech Community Stadium របស់ពួកគេ។

យ៉ាងណាមិញ លទ្ធផលប្រកួតនៅក្រៅដីនៅតែបន្តជាក្តីកង្វល់សម្រាប់ Brentford និងលោក Thomas Frank ខណៈដែលពួកគេឈ្នះតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១១ប្រកួត កន្លងមក ដោយចាញ់ ៨ប្រកួត។

ការព្យាករណ៍ : Man Utd ឈ្នះរាល់ជំនួបទល់និង Brentford ក្នុងផ្ទះ ៣ប្រកួតចុងក្រោយ ហើយទម្រង់មិនល្អនៅក្រៅដីរបស់ Brentford ថ្មីៗនេះគួរតែផ្តល់ឱ្យក្រុមម្ចាស់ផ្ទះ  ៣ពិន្ទុបន្ថែមពីការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Man Utd ឈ្នះ៕

បញ្ចេញមតិ

អត្ថបទទាក់ទង