Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League

27-Mar-2025
88

ការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីសម្រាប់កីឡាករវ័យ ២៧ឆ្នាំ កំពុងតែរៀបចំនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយក្រុមកាំភ្លើងធំបានត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើទៅបាន ដើម្បីរក្សាកីឡាកររូបនេះ។

លោក Mikel Arteta គ្រោងនឹងរក្សាកីឡាករដ៏សំខាន់នៃក្រុមរបស់គាត់បន្ទាប់ពីធ្លងកាត់ការរីកចម្រើនជាមួយគ្នាក្នុងរយៈពេល ៣រដូវកាលកន្លងមកនេះ ខណៈគោលបំណងចម្បងគឺការឈ្នះពាន Premier League ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Gabriel នឹងបន្តដំណើរការរហូតដល់ឆ្នាំ២០២៧ ប៉ុន្តែ Arteta ចង់ធានាអនាគតយូរអង្វែងរបស់គាត់រួមជាមួយនិង William Saliba ដែលជាខ្សែការពារដ៏សំខាន់របស់គាត់។

ស្របពេល Saliba បានទាក់ទាញចំណាប់អារម្មណ៍ពី Real Madrid កីឡាករអន្តរជាតិប្រេស៊ីលបានពង្រឹងវត្តមានរបស់គាត់ជាផ្នែកសំខាន់ នៃជម្រើសចាប់ផ្តើម១១នាក់របស់ Arteta ។

Arsenal នឹងបដិសេធការដេញថ្លៃណាមួយសម្រាប់ Gabriel ទោះបីជាមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់ Al-Nassr ក៏ដោយ៕

បញ្ចេញមតិ

អត្ថបទទាក់ទង