ព្យាករណ៍គូ Brest vs Real Madrid ការប្រកួតក្របខណ្ឌ Champions League

29-Jan-2025
42

ការប្រកួតក្របខណ្ឌ Champions League ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Brest និង Real Madrid នៅកីឡដ្ឋាន Stade du Roudourou ។ 

ប្រកួត Champions League ជេីងមុន Brest ចាញ់ Shakhtar Donetsk ក្នុងលទ្ធផល 2-0 ក៏ប៉ុន្តែកាលពីចុងសប្តាហ៍ ពួកគេបានផ្តួល Le Havre នៅ Ligue 1 ដែលជាជ័យជំនះទី4 ក្នុងចំណោម 5 ប្រកួតចុងក្រោយនៅគ្រប់ការប្រកួតទាំងអស់។

Brest ធ្វើបានយ៉ាងល្អនៅក្នុងទឹកដី សម្រាប់ការប្រកួតក្របខណ្ឌ Champions League ដោយមិនស្គាល់ចាញ់សោះ 3 ប្រកួតក្នុងផ្ទះមកទល់នឹងពេលនេះ ដោយឈ្នះពីរ និង ស្មើ 1-1 ទល់និង Leverkusen ។

ទន្ទឹមនឹងនេះដែរ Real Madrid ដូចជាស្ថិតនៅឆ្ងាយពីភាពល្អបំផុតរបស់ពួកគេដេីម្បីការពារតំណែងជើងឯក ប៉ុន្តែកាលពីសប្តាហ៍មុនបានបំបាក់ RB Salzburg ក្នុងលទ្ធផល 5-1 នៅកីឡដ្ឋាន Bernabeu ។ តាម ពី ក្រោយ ដោយ ការ យក ឈ្នះ ក្រុម Real Valladolid 3-0 កាល ពី ចុង សប្តាហ៍ផងដែរ។ 

គួរកត់សម្គាល់ថា ការប្រកួតរបស់ Real Madrid ថ្មីៗនេះ គឺលទ្ធផលបញ្ចប់ដោយមានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើន ដោយ 14 ប្រកួតចុងក្រោយបញ្ចប់ដោយមានគ្រាប់បាល់ចំនួន 3 ឬច្រើនជាងនេះ ចាប់តាំងពីឈ្នះ Getafe 2-0 នៅដើមខែធ្នូ។

ការព្យាករណ៍ : Real Madrid ត្រូវការ 3 ពិន្ទុយ៉ាងសំខាន់ពីការប្រកួតនេះ ហេីយពួកគេនៅតែខ្លាំងគ្រប់គ្រាន់ដេីម្បីយកឈ្នះលេីក្រុមម្ចាស់ផ្ទះ Brest ។

ដូច្នេះជម្រេីសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Real Madrid ឈ្នះ ។ Correct Score: Real Madrid 3-1 Brest៕

បញ្ចេញមតិ

អត្ថបទទាក់ទង