ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Leicester និង Arsenal នៅកីឡដ្ឋាន King Power។
ពេលនេះ Leicester City ប្រកួតឈ្នះតែម្តងគត់ក្នុងចំណោម ១០ប្រកួតចុងក្រោយក្នុងលីគ ក៏ប៉ុន្តែប្រកួតចាញ់ក៏មិនតិចជាង 8 ប្រកួតផងដែរ។
លើសពីនេះទៅទៀតគឺ Leicester ប្រកួតឈ្នះតែ ៤ដងប៉ុណ្ណោះ ក្នុងរដូវកាលថ្មីនេះ និងប្រកួតចាញ់ដល់ទៅ ១២ប្រកួតក្នុងចំណោម ១៦ប្រកួតកន្លងមកជារួម។
ចំណែកឯ Arsenal បានពង្រីកលទ្ធផលមិនស្គាល់ចាញ់សោះក្នុងលីគដល់ទៅ ១៤ប្រកួត ជាមួយនឹងលទ្ធផលឈ្នះដ៏ល្អគួរឱ្យចាប់អារម្មណ៍ ដោយការបំបាក់ Man City ៥-១ នៅកីឡដ្ឋាន Emirates។
Arsenal ឈ្នះ ៩ប្រកួតក្នុងចំណោម ១៤ប្រកួតនេះ ហើយអ្វីដែលសំខាន់បង្ហាញថា ក្រុមកាំភ្លើងធំចាញ់តែ ២ប្រកួតប៉ុណ្ណោះ គិតមកទល់ពេលនេះ។
ការព្យាករណ៍ : ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនទំនងជានឹងកើតឡើងក្នុងការប្រកួតនេះ ខណ:ដែលជំនួប ២ ក្នុងចំណោម ៣ ប្រកួតចុងក្រោយ រវាងក្រុមទាំងពីរក៏បញ្ចប់ដោយមានគ្រាប់បាល់ ៣គ្រាប់ ឬច្រើនជាងនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Over 2.5 គ្រាប់។ Correct Score: Arsenal 3-1 Leicester៕