ព្យាករណ៍គូ Liverpool vs Wolves ក្របខណ្ឌ Premier League

15-Feb-2025
45

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Liverpool និង Wolves នៅកីឡដ្ឋាន Anfield ។ 

លទ្ធផលស្មេី ២-២ ជាមួយ Everton នៅពាក់កណ្តាលសប្តាហ៍ បានពង្រីកលទ្ធផលមិនស្គាល់ចាញ់របស់ Liverpool ក្នុងលីគដល់ទៅ ២០ប្រកួតដែលរួមជាមួយនឹងជ័យជម្នះ ១៤ប្រកួត និងស្មើ ៦ប្រកួត។

ចាប់តាំងពីប្រកួតចាញ់ Nottingham Forest ១-០ ក្នុងផ្ទះនៅពាក់កណ្តាលខែកញ្ញា Liverpool បានប្រកួតឈ្នះ ៧ ក្នុងចំណោម ៩ ប្រកួតក្នុងផ្ទះជាបន្តបន្ទាប់ នៅកីឡដ្ឋាន Anfield ដោយស៊ុតបញ្ចូលទីគូប្រកួតពីរគ្រាប់ឬច្រើនជាងនេះផងដែរ។

ចំណែកឯ Wolves ទទួលបានបីពិន្ទុកាលពីប្រកួតមុនក្នុងលីគ ដោយឈ្នះ Aston Villa ២-០ ក្នុងផ្ទះ ដែលធ្វេីឱ្យពួកគេបច្ចុប្បន្នមានពីរពិន្ទុឈរពីលើក្រុមបាតតារាងទាំងបី ឈានចូលមកក្នុងជំនួបជាមួយ Liverpool សប្តាហ៍នេះ។

Wolves ឈ្នះតែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៨ ប្រកួត ក្រៅដីកន្លងមកក្នុងលីគ។ ជ័យជម្នះដែលទទួលបាននៅទឹកដី Fulham និង Leicester City ត្រូវបានគ្របដណ្ដប់ដោយលទ្ធផលចាញ់ ១១ ប្រកួតក្នុងចំណោម ១៨ ប្រកួតក្រៅដីនេះ។ 

ការព្យាករណ៍ : Liverpool ឈ្នះជំនួប ទល់និង Wolves ៤ ប្រកួតចុងក្រោយជាប់ៗគ្នា ហើយក្រុមម្ចាស់ផ្ទះក៏គួរតែរក្សា Clean Sheet នៅក្នុងការប្រកួតនេះផងដែរ។ ដូច្នេះជម្រេីសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Liverpool ឈ្នះ។ Correct Score: Liverpool 3-0 Wolves៕

បញ្ចេញមតិ

អត្ថបទទាក់ទង