Manchester City និង Paris Saint-Germain អាចនឹងចាប់អារម្មណ៍លើកីឡាករវ័យក្មេងដែលមានទេពកោសល្យវ័យ ១៥ឆ្នាំ ដែលមានតម្លៃខ្លួនប្រហែល ៣០លានអឺរ៉ូ។
Jeremy Monga ខ្សែបម្រើស្លាបវ័យ ១៥ឆ្នាំ បានផ្ទុះឡើងលើឆាកបាល់ទាត់អង់គ្លេស។ បច្ចុប្បន្ននេះ រូបគេកំពុងលេងឱ្យក្រុម Leicester City (U-18) ជាកន្លែងដែលគេលេចធ្លោ ជាកីឡាករឆ្នើមម្នាក់ក្នុងជំនាន់របស់គេ។
សម្ថភាពនៃការរួមបញ្ចូលគ្នាដូចជាល្បឿន ការអូសបាល់ ការបញ្ចប់ទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម បានធ្វើឱ្យ Monga ស្ថិតលើរ៉ាដារបស់ក្លឹបកំពូលៗនៅអឺរ៉ុបជាច្រើន ដោយ Man City និង PSG គឺជាក្រុមដែលកំពុងតែនាំមុខគេ។
PSG បានបង្ហាញពីចំណាប់អារម្មណ៍មកលើខ្សែបម្រើស្លាបវ័យក្មេងរូបនេះ ប៉ុន្តែវាហាក់បីដូចជា Man City នោះទេ ដែលមានទីតាំងល្អជាងក្នុងការធានាបាននូវសេវាកម្មរបស់ Monga។ មានការរំពឹងទុកថា ក្លឹបអង់គ្លេសនឹងផ្តល់ជូនរហូតដល់ទៅ ៣០លានអឺរ៉ូ ដើម្បីធានាការចុះហត្ថលេខារបស់គេ ដែលជាចំនួនដ៏សម្បើមសម្រាប់កីឡាករវ័យក្មេងបែបនេះ។
អនាគតរបស់ Monga មិនប្រាកដប្រជានៅឡើយ ប៉ុន្តែរឿងមួយដែលច្បាស់លាស់បំផុត គឺទេពកោសល្យរបស់គេនឹងមិនត្រូវបានគេមើលរំលងឡើយ។ ក្រោមការតាមដានរបស់ក្លឹបបាល់ទាត់ដ៏មានឥទ្ធិពលបំផុតនៅអឺរ៉ុប និងការផ្តល់ជូន ៣០លានអឺរ៉ូនៅលើតុនោះ ប៉ុន្មានខែខាងមុខ ខ្សែបម្រើស្លាបវ័យក្មេងនឹងធ្វើការកំណត់ផ្លូវដើររបស់ខ្លួនជាក់ជាមិនខាន។
ដោយគ្មានអ្វីត្រូវសង្ស័យនោះទេ ឈ្មោះរបស់គេនឹងក្លាយជាកីឡាករដ៏ជោគជ័យបំផុតមួយនៅក្នុងបាល់ទាត់អង់គ្លេស៕