Juventus បានបណ្តេញលោក Thiago Motta ចេញពីដំណែងបន្ទាប់ពីដឹកនាំបានប្រាំបួនខែ

25-Mar-2025
67

អតីតកីឡាករជម្រើសជាតិអ៊ីតាលី Thiago Motta វ័យ ៤២ឆ្នាំ បានចាកចេញពីក្លឹបម្ចាស់ជើងឯក Serie A ៣៦សម័យកាល ដោយបច្ចុប្បន Juventus មានមួយពិន្ទុតាមពីក្រោយក្រុមឈរតំណែង Champions League គឺឈរនៅលេខ៥ ក្នុងតារាង។

ដឹកនាំការប្រកួតចុងក្រោយ គឺចាញ់នៅទឹកដី Fiorentina ក្នុងលទ្ធផល ៣-០ កាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបាន Atalanta  បំបាក់ក្នុងលទ្ធផល ៤-០ ក្នុងផ្ទះ។

លើសពីនេះទៅទៀត Juventus ក៏ប្រកួតចាញ់ PSV ក្នុងវគ្គ Play-off ក្របខ័ណ្ឌ Champions League និងបានធ្លាក់ចេញពី Coppa Italia ដែលពួកគេបានឈ្នះកាលពីរដូវកាលមុនផងដែរ។

បច្ចុប្បន្ន អតីតខ្សែបម្រើលោក Igor Tudor ដែលបានបង្ហាញខ្លួនច្រើនជាង ១៥០ដងសម្រាប់ Juventus ចន្លោះឆ្នាំ១៩៩៨ - ២០០៧ ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី។ ការងារជាអ្នកគ្រប់គ្រងដំបូងរបស់គាត់ គឺនៅជាមួយ Hajduk Split ក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមក គាត់ក៏បានដឹកនាំ Galatasaray, Udinese, Verona និង Marseille។

ដឹកនាំការប្រកួតដំបូងរបស់លោក Tudor គឺ Juventus ត្រូវប្រកួតជាមួយ Genoa ដែលជាការប្រកួតក្របខ័ណ្ឌ Serie A នៅថ្ងៃសៅរ៍នេះ៕

បញ្ចេញមតិ

អត្ថបទទាក់ទង