នៅពេលនេះ Axel Tuanzebe ខ្សែការពារវ័យ ២៧ឆ្នាំ កំពុងប្តឹងអតីតក្លឹបរបស់គាត់ គឺ Man Utd ទាមទារសំណងជាង ១លានផោន ដោយចោទប្រកាន់ការធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្ត។
Tuanzebe ដែលបានបង្ហាញខ្លួន ៣៧ដង សម្រាប់ Man Utd មុនពេលចាកចេញនៅឆ្នាំ២០២៣ បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលទាក់ទងនឹងផ្នែកវេជ្ជសាស្រ្តដែលគាត់ទទួលបាននៅខែកក្កដាឆ្នាំ២០២២ ក្នុងអំឡុងពេលឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់។
បងប្អូនប្រិយមិត្ត ដោយគាត់ថា ចោទប្រកាន់ បុគ្គលិកពេទ្យ ក្រុម Man United ពី បទបង្ករបួសធ្ងន់ធ្ងរ ដែល Tuanzebe ជឿថា ពួកគេបានវិនិច្ឆ័យរបួសរបស់គាត់ខុស ហើយកំហុសនោះបានបំផ្លាញអាជីពរបស់គាត់។
ទោះបីជាត្រូវបានគេមើលឃើញថាជាកីឡាករដែលមានទេពកោសល្យកំពូលម្នាក់នៅ Man Utd ក៏ដោយ ប៉ុន្តែអាជីពរបស់ Tuanzebe ត្រូវបានរំខានដោយបញ្ហារបួសត្រគាក សរសៃពួរ និងជើង។ គាត់បានចាកចេញនៅឆ្នាំ២០២៣ បានជួយ Ipswich Town ឡើងដំណែងមកកាន់លីគកំពូល ហើយថ្មីៗនេះបានចុះហត្ថលេខាផ្ទេរ Burnley ។
ងៀកមកខាង United វិញ បានបដិសេធមិនធ្វើការឆ្លើយតបអ្វីទាំងទាំងអស់ ហើយអ្នកតំណាងរបស់ Tuanzebe ក៏មិនទាន់ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយនៅឡើយទេ។ ករណីនេះ ត្រូវបានគេរំពឹងថា នឹងឈានដល់មុខ តុលាការកំពូលក្នុងប៉ុន្មានខែ ខាងមុខនេះ៕