វីរបុរសក្លឹប Real Madrid លោក Zinedine Zidane បញ្ជាក់សាជាថ្មី ចំពោះគោលបំណងវិលត្រលប់ទៅកាន់ការងារជាអ្នកគ្រប់គ្រងវិញ

07-Jun-2024
56

វីរបុរសក្លឹប Real Madrid លោក Zinedine Zidane បានប្រកាសជាថ្មីម្តងទៀតថា គាត់ចង់ត្រលប់ទៅកាន់ការងារជាអ្នកគ្រប់គ្រងវិញ ដែលឥឡូវនេះមានរយៈពេល ៣ឆ្នាំហើយ បន្ទាប់ពីការចាកចេញពីតួនាទីជាអ្នកចាត់ការនៅកីឡដ្ឋាន Santiago Bernabeu។ អតីតអ្នកចាត់ការវ័យ ៥១ឆ្នាំរូបនេះ ទំនងជាមិនខ្វះការផ្តល់ជូននូវការងារនោះទេ ប៉ុន្តែប្រហែលជារកមិនទាន់ឃើញកន្លែងដ៏ត្រឹមត្រូវចាប់តាំងពីលាឈប់ពីការងារ។

គួររំលឹកឡើងវិញថា កាលពីខែកុម្ភៈ លោក Zidane បានប្រកាសថា លោកនឹងត្រឡប់ទៅកាន់ការងារជាអ្នកគ្រប់គ្រងវិញ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីខកខានការងារនៅប្រទេសបារាំងកាលពីឆ្នាំមុន នៅពេលដែលលោក Didier Deschamps ត្រូវបានបន្តកុងត្រាថ្មី។ 

នៅក្នុងកិច្ចសម្ភាសជាមួយ CARRE ដែលជាប្រព័ន្ធផ្សព្វផ្សាយទាក់ទងទៅនឹងកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរបស់បារាំង ។ លោក Zidane បាន និយាយ ថា ខណៈ ដែលកំពុងរក ការងារ យ៉ាងលំបាក គាត់ ពិតជានឹក ការ បង្វឹកណាស់។ “បើទោះបីជា ខ្ញុំត្រូវចំណាយកំលាំងច្រើនក្តី ប៉ុន្តែការសម្រាកពីការបង្វឹកពិតជាយូរពេកហើយ ”។ “ជីវិតជាគ្រូបង្វឹក ធ្វើឱ្យខ្ញុំនឿយហត់ ទោះបីជាខ្ញុំនឹកវាបន្តិចក៏ដោយ។ ប៉ុន្តែខ្ញុំកំពុងមានពេលវេលាល្អ ហើយពួកយើង នឹងឃើញ ពេលដែលខ្ញុំនឹងត្រឡប់ទៅដឹកនាំវិញ៕”

បញ្ចេញមតិ

អត្ថបទទាក់ទង