ព្យាករណ៍គូ PSG vs Bayern München ការប្រកួត Club World Cup

04-Jul-2025
8

ការប្រកួត Club World Cup ថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ ដែលជាជំនួបរវាង PSG និង Bayern München នៅកីឡដ្ឋាន Mercedes-Benz ។ 

PSG បានមកដល់ទីក្រុង Atlanta ដោយឈរនៅកំពូលតារាងពូល B មានគម្លាត ៦ពិន្ទុ និងគ្រាប់បាល់ខុសគ្នា +៥គ្រាប់។ ពួកគេបានយកឈ្នះ Atletico Madrid ៤-០ ចាញ់ Botafogo ១-០ និងបានយកឈ្នះ Seattle Sounders ២-០ ដើម្បីឈានទៅវគ្គបន្ត។ នៅវគ្គ ១៦ក្រុមពួកគេបានបំបាក់ Inter Miami ៤-០ ដែលបង្ហាញពីគម្លាតយ៉ាងច្បាស់លាស់ នៅក្នុងគុណភាពរវាងក្រុមទាំងពីរ។

PSG ស្ថិតក្នុងទម្រង់លេងដ៏រឹងមាំ ដោយឈ្នះ ៤ ក្នុងចំណោម ៥ប្រកួតចុងក្រោយ ហើយពួកគេបានរបូតគ្រាប់បាល់តែមួយគ្រាប់គត់ ក្នុងវគ្គចែកពូល និងរក្សា Clean Sheet ២ប្រកួតចុងក្រោយ។

Bayern Munich ក៏បានឈរនៅលើកំពូលតារាងដូចគ្នា បញ្ចប់ដោយមានគម្លាត ៦ពិន្ទុ និងភាពខុសគ្នានៃគ្រាប់បាល់ +១០គ្រាប់ ដោយសារការឈ្នះ ១០-០ លើ Auckland City និងឈ្នះ ២-១ លើក្រុម Boca Juniors ។ ហើយពួកគេបានយកឈ្នះលើក្រុម Flamengo ៤-២ ក្នុងវគ្គ ១៦ក្រុម ។

ទម្រង់លេងរបស់ Bayern ក៏ស្រដៀងគ្នាទៅនឹង PSG ដែរ ដោយ ឈ្នះ 4 និង ចាញ់ ១ ក្នុងចំណោម ៥ប្រកួតចុងក្រោយ ។

ការព្យាករណ៍ : PSG ប្រហែលជាគូប្រជែងដ៏អាក្រក់បំផុតសម្រាប់ Bayern ហើយពួកគេក៏មិនងាយស្រួលក្នុងកាតឆ្លងកាត់ក្រុមម្ចាស់ជើងឯកអឺរ៉ុបដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ PSG ឈ្នះ។ Correct Score: PSG ៣-២ Bayern München៕

បញ្ចេញមតិ

អត្ថបទទាក់ទង