ព្យាករណ៍គូ Real Madrid vs Borussia Dortmund ការប្រកួត Club World Cup

04-Jul-2025
8

ការប្រកួត Club World Cup ថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Real Madrid និង Borussia Dortmund នៅកីឡដ្ឋាន Meadowlands។ 

Real Madrid មកដល់ New Jersey បន្ទាប់ពីដំណើរដ៏រឹងមាំមិនគួរឱ្យជឿ។ ពួកគេឈរនៅកំពូលតារាងនៃពូល H ដោយប្រកួតស្មើជាមួយ Al Hilal ហើយ ឈ្នះ Pachuca និង RB Salzburg។ ក្នុងវគ្គ ១៦ក្រុម ពួកគេបានយកឈ្នះ Juventus ១-០ ដោយសារការតែតបាល់បញ្ចូលទីនៅតង់ទីពីរពីកីឡាករវ័យក្មេង Gonzalo Garcia ។

ការចាប់ផ្តើមរបស់ Xabi Alonso ទទួលបានលទ្ធផលល្អ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមដំបូងនៅឡើយ។ ការដឹកនាំរបស់គាត់គឺខុសពីលោក Ancelotti ហើយក្រុមក៏កំពុងតែសម្របខ្លួនទៅនឹងចក្ខុវិស័យរបស់គាត់។

Borussia Dortmund បានឡើងមកកាន់វគ្គ ៨ក្រុម ដោយឈរលើកំពូលតារាងនៃពូល F និងបានយកឈ្នះលើក្រុម Monterrey ២-១ ក្នុងវគ្គ ១៦ក្រុម។ ការប្រកួតមុនៗ ពួកគេបានយកឈ្នះ Ulsan HD ១-០ និងស្មើ ២-២ ជាមួយ Fluminense ។

ការព្យាករណ៍ : Real Madrid សំបូរទៅដោយកីឡាករដែលមានបទពិសោធ និងទេពកោសល្យ ហើយជាពិសេសពួកគេធ្វើបានយ៉ាងល្អក្នុងការប្រកួតធំៗសំខាន់ៗ។
 
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Real Madrid ឈ្នះ។ Correct Score: Real Madrid ២-១ Dortmund៕

បញ្ចេញមតិ

អត្ថបទទាក់ទង