Richarlison ច្រានចោលការផ្លាស់ប្តូរទៅកាន់អារ៉ាប៊ីសាអូឌីត

10-Aug-2024
61

ខ្សែប្រយុទ្ធ Richarlison និយាយថាគាត់ចង់បន្តលេងនៅ Tottenham Hotspur បន្ទាប់ពីបដិសេធការផ្លាស់ប្តូរទៅអារ៉ាប៊ីសាអូឌីត។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៧ឆ្នាំ បានចូលរួមជាមួយ Spurs ពី Everton ក្នុងឆ្នាំ២០២២ ក្នុងតម្លៃជាប់កំណត់ត្រាក្លឹប ៦០លានផោន។

គាត់បានស៊ុតបញ្ចូលទីបាន ១៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៦៦លើក សម្រាប់ Spurs ហើយមិនបានជាប់ជាជម្រើសកីឡាករ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Ange Postecoglou នោះទេ កាលពីរដូវកាលមុន។

Richarlison ដែលមានកុងត្រារហូតដល់ឆ្នាំ២០២៧ បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបមួយចំនួន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានក្រុមមួយដែលមិនបញ្ចេញឈ្មោះបានដាក់សំណើដេញថ្លៃលើរូបគាត់។

ទោះជាយ៉ាងណាក៏ដោយ គាត់និយាយថា គាត់ចង់បន្តលេងនៅក្នុងប្រទេសអង់គ្លេស ដើម្បីបង្កើនឱកាសរបស់គាត់ក្នុងការបន្តអាជីពអន្តរជាតិរបស់គាត់ជាមួយប្រេស៊ីល៕

បញ្ចេញមតិ

អត្ថបទទាក់ទង