ព្យាករណ៍គូ Manchester United vs Fulham

16-Aug-2024
106

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ដែលជាជំនួបរវាង Manchester United និង Fulham នៅកីឡដ្ឋាន Old Trafford។ 

ក្រុមបិសាចក្រហម Manchester United បានសង្គ្រោះភាពខកចិត្តរបស់ពួកគេខ្លះបន្ទាប់ពីប្រកួតឈ្នះ Manchester City ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីខែឧសភា ដែលប្រហែលជាការសង្គ្រោះតំណែងរបស់លោក Erik ten Hag ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ Man Utd បានបញ្ចប់រដូវកាលមុនជាមួយនឹងជ័យជម្នះ ៣ប្រកួតជាប់ៗគ្នា ដែលរាប់បញ្ចូលទាំងឈ្នះ Newcastle United និង Brighton ក្នុងលីគ រួមនិងឈ្នះពាន FA Cup ដូចដែលបានរៀបរាប់ខាងលើ។

ចំណែកឯ Fulham បានប្រកួតឈ្នះការប្រកួតចុយក្រោយលើ Luton Town ក្នុងលទ្ធផល ៤-២ ដែលបានជួយឱ្យពួកគេបញ្ចប់រដូវកាលដោយឈរនៅលេខ១៣ ក្នុងតារាង ក៏ប៉ុន្តែពួកគេប្រកួតឈ្នះតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៩ប្រកួត ចុងក្រោយ។

ប៉ុន្តែលទ្ធផលប្រកួតឈ្នះតែ 3 ប្រកួតក្នុងចំណោម 18 ប្រកួតចុងក្រោយក្រៅដីក្នុងលីគ ដែលធ្វេីឱ្យការធ្វើដំណើរមកកាន់កីឡដ្ឋាន Old Trafford នៅយប់ថ្ងៃសុក្រអាចក្លាយជាចំណោតដ៏ធំមួយសម្រាប់ក្រុមរបស់លោក Marco Silva ។

ការព្យាករណ៍ : Man Utd ធ្លាក់ចាញ់ Fulham តែ ម្តងគត់ក្នុងជំនួប ១៩ប្រកួតចុងក្រោយ ហើយក្រុមរបស់លោក Ten Hag គួរតែមានប្រៀបជាងក្នុងជំនួបថ្ងៃសុក្រនេះផងដែរ។

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Man Utd ឈ្នះ និង Under 3.5 គ្រាប់៕

បញ្ចេញមតិ

អត្ថបទទាក់ទង