តារាឆ្នើម Harry Kane របស់ក្លឹប​ Bayern Munich បានបដិសេធមិនលើកពានទល់និងអតីតក្លឹប Tottenham

13-Aug-2024
60

Kane វ័យ 31 ឆ្នាំមិនបានឈ្នះពានរង្វាន់ណាមួយឡើយក្នុងអំឡុងពេលប្រកបអាជីព 14 ឆ្នាំដ៏គួរឱ្យភ្ញាក់ផ្អើល បើទោះបីជាគាត់បានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលវេលារបស់ Spurs និងអង់គ្លេសក៏ដោយ។

ប៉ុន្តែទីបំផុត ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានស្គាល់រសជាតិបន្តិចបន្តួច នៃការលើកពានកាលពីថ្ងៃសៅរ៍ នៅពេលដែលគាត់បានត្រលប់មកកាន់ទឹកដីកីឡដ្ឋាន Tottenham Hotspur ជាលើកដំបូង បន្ទាប់ពីចាកចេញពីក្រុម North Londoners កាលពីឆ្នាំមុន។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានជួយឱ្យ Bayern យកឈ្នះលើក្រុមរបស់លោក Ange Postecoglou ក្នុងលទ្ធផល 3-2 ក្នុងការប្រកួតមិត្តភាពចុងក្រោយមុនរដូវកាល នៅពេលដែលគាត់បានប្តូរចូលនៅនាទី៨០ ដើម្បីទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ ដែលមិនធ្លាប់បានលាគ្នា។

Bayern បានឈ្នះពាន Visit Malta Cup ក្រៅផ្លូវការ ដែលតំណាងឱ្យពានមួយសម្រាប់ Kane ទោះបីជាមិនមែនជាពានផ្លូវការណ៍ ឬសំខាន់មួយក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធកណ្តាលរូបនេះ បានបង្ហាញពីភាពស្មោះត្រង់របស់គាត់ ចំពោះក្រុម Tottenham ដោយបដិសេធមិនលើកពាននោះទេ បន្ទាប់ពីបញ្ចប់ការប្រកួត៕

បញ្ចេញមតិ

អត្ថបទទាក់ទង