Cole Palmer បានចុះកុងត្រាថ្មីជាមួយ Chelsea ដើម្បីបន្តស្នាក់នៅ Stamford Bridge រហូតដល់ឆ្នាំ២០៣៣

14-Aug-2024
59

ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំ Cole Palmer បច្ចុប្បន្ននេះមានកិច្ចសន្យារយៈពេល ៩ឆ្នាំជាមួយនឹងលក្ខខណ្ឌប្រសើរឡើង បន្ទាប់ពីឆ្លងកាត់រដូវកាលដ៏ល្អជាមួយក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍។

សូមបញ្ជាក់ថា Palmer ស៊ុតបញ្ចូលទីបាន ២៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៥គ្រាប់ក្នុងការបង្ហាញខ្លួន ៤៥ប្រកួតក្នុងរដូវកាលដំបូងជាមួយ Chelsea បន្ទាប់ពីផ្ទេរពី Manchester City ក្នុងតម្លៃ ៤២.៥ លានផោន កាលពីរដូវក្តៅមុន។

ក្រុមតោខៀវបានចាប់អារម្មណ៍ក្នុងការផ្តល់រង្វាន់ដល់កីឡាករអន្តរជាតិអង់គ្លេស ដែលបានស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2024 បើទោះបីជាអង់គ្លេស ចាញ់ អេស្ប៉ាញ ២-១ កាលពីខែកក្កដាក៏ដោយ រួមជាមួយនឹងកិច្ចព្រមព្រៀងដែលនឹងប្រកាសនៅថ្ងៃខាងមុខ។

Palmer ស្ថិតក្នុងបញ្ជីសម្រាំងសម្រាប់ពានរង្វាន់ PFA Player និង Young Player of the Year ដែលនឹងប្រកាសនៅទីក្រុង Salford សប្តាហ៍ក្រោយ ហើយក៏បានឈ្នះពានរង្វាន់ Premier League Young Player of the Season សម្រាប់ឆ្នាំ 2023-24។

ក្រុមតោខៀវនឹងត្រូវជួប Manchester City នៅថ្ងៃបើករដូវកាល Premier League ថ្ងៃអាទិត្យនេះ ដោយអ្នកចាត់ការថ្មីលោក Enzo Maresca នឹងបើកការប្រកួតទល់និងអតីតអ្នកគ្រប់គ្រងរបស់គាត់ ដែលគាត់បានឈ្នះពានរង្វាន់បីក្នុងឆ្នាំ 2022-23 ក្នុងនាមជាជំនួយការរបស់លោក Pep Guardiola៕

បញ្ចេញមតិ

អត្ថបទទាក់ទង