ព្យាករណ៍គូ Manchester United vs Crystal Palace ការប្រកួតក្របខណ្ឌ Premier League

01-Feb-2025
36

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Manchester United និង Crystal Palace នៅកីឡដ្ឋាន Old Trafford។ 

Man Utd ប្រកួតឈ្នះតែ ៣ដងប៉ុណ្ណោះពីការប្រកួត ១០លើកចុងក្រោយនៅក្របខ័ណ្ឌ Premier League ប៉ុន្តែក្នុងនោះក្រុមបិសាចក្រហម ក៏ចាញ់ដល់ទៅ ៦ប្រកួតផងដែរ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺចាញ់ ៤ ក្នុងចំណោមចាញ់ ៦ ប្រកួតចុងក្រោយរបស់ Man Utd កើតឡើងនៅលើទឹកដី Old Trafford ដែលខុសឆ្ងាយពីរដូវកាលមុនៗ ដែល United យ៉ាងហោចណាស់ ក៏ពិបាកយកឈ្នះនៅក្នុង ផ្ទះ។

ចំណែកឯ Crystal Palace លទ្ធផលថ្មីៗនេះ បង្ហាញថា ចាញ់តែ ៣ប្រកួតគត់ ក្នុងចំណោម ១៦ប្រកួតចុងក្រោយ។ Crystal មានភាពប្រសើរឡើងបន្តិចម្តងៗ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៣ ក្នុងតារាង។

អ្វីដែលសំខាន់បង្ហាញថា នៅតែមានចំណុចជាច្រើនត្រូវការកែលម្អសម្រាប់ Crystal ជាពិសេសការប្រកួតក្រៅដី ខណៈដែលពួកគេឈ្នះតែ ៦ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ២៤ប្រកួតចុងក្រោយក្រៅដី ហើយចាញ់ដល់ទៅ ៩ប្រកួតផងដែរ។

ការព្យាករណ៍ : Man Utd ចាញ់តែម្តងគត់ក្នុងចំណោមការជួបគ្នា ៥ប្រកួតមុននៅក្នុងផ្ទះទល់និង Crystal រួមជាមួយទាំងឈ្នះ ៤ប្រកួតផងដែរ។
 
ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ Man Utd ឈ្នះ។ Correct Score: Man Utd 1-0 Crystal Palace៕

បញ្ចេញមតិ

អត្ថបទទាក់ទង