ការប្រកួតក្របខណ្ឌ La Liga ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Espanyol និង Real Madrid នៅកីឡដ្ឋាន RCDE។
នេះការប្រកួតមួយរវាងក្រុមឈរបញ្ច្រាសគ្នា នៃតារាង La Liga។ Espanyol ដែលកំពុងរងការគំរាមកំហែង ក្នុងការកាត់ចោល ត្រូវធ្វើការស្វាគមន៍ ក្រុមឈរកំពូលតារាង Real Madrid នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ។
Espanyol មាន ២០ពិន្ទុ ឈរនៅក្រៅតំបន់សុវត្ថិភាព ហើយ Real មាន ៤៩ពិន្ទុ និង មាន ៤ពិន្ទុពីលើ Atletico Madrid ។ ជាមួយនឹងជ័យជំនះតែម្តងគត់ និង ៧ពិន្ទុបានមកពីការប្រកួតលីគ ៦ប្រកួតចុងក្រោយ Espanyol កំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីផ្លាស់ទីចេញឱ្យផុតពីតំបន់កាត់ចោល។
Real បានយកឈ្នះ Brest ៣-០ ក្រៅដីក្នុងការប្រកួត Champions League ពាក់កណ្តាលសប្តាហ៍ ដែលនេះគឺ ជា ជ័យជំនះទី៥ជាប់ៗគ្នាសម្រាប់ពួកគេ ហើយក្នុងលីគវិញ ក៏មិនទាន់ស្គាល់ចាញ់ ៦ប្រកួតចុងក្រោយ រួមទាំងឈ្នះ ៤ប្រកួតផងដែរ។
លទ្ធផលទាំងនេះ ក៏ត្រូវបានបូករួមទាំងទម្រង់លេងក្រៅដីរបស់ពួកគេ នាពេលថ្មីៗនេះផងដែរ ខណៈដែល Real ឈ្នះ ៥ និងស្មើ ១ ក្នុងចំណោមការប្រកួតលីគ ៧ចុងក្រោយក្រៅដី។
ការព្យាករណ៍ : Espanyol តែងតែជាក្រុមដែលពិបាកក្នុងការយកឈ្នះលើទឹកដីរបស់ពួកគេ ក៏ប៉ុន្តែ Real ធ្វើដំណើរមកទីនេះ ដោយមានទំនុកចិត្ត ដើម្បីបន្តឈរនៅលើកំពូលតារាង និងរួមជាមួយនឹងកំណត់ត្រា នៃការស៊ុតបញ្ចូលទីជាមធ្យម ៣.២៥គ្រាប់ក្នុងមួយប្រកួត នៃ ៤ប្រកួតចុងក្រោយ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Real Madrid ឈ្នះ ។ Correct Score: Over 2.5 គ្រាប់៕