ព្យាករណ៍គូ ព័រទុយហ្គាល់ vs បារាំង ម៉ោង២រំលងអាធ្រាត្រនេះ

05-Jul-2024
175

ការប្រកួត Euro 2024 វគ្គ ៨ក្រុមចុងក្រោយ ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ដែលជាជំនួបរវាង ព័រទុយហ្គាល់ និង បារាំង នៅកីឡដ្ឋាន Volksparkstadion ។

ដោយបានប្រកួតឈ្នះ ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតចុងក្រោយគិតមកទល់ពេលនេះ នៅ Euro 2024 ព័រទុយហ្គាល់ នៅតែមានភាពជឿជាក់ ក្នុងការទទួលបានលទ្ធផលកាន់តែប្រសើរឡើង ក្នុងជំនួបទល់និង បារាំង នៅយប់ថ្ងៃសុក្រនេះ។

អ្វីដែលសំខាន់បង្ហាញថា ព័រទុយហ្គាល់ ប្រកួតចាញ់តែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតអន្តរជាតិ ១៩ ប្រកួតចុងក្រោយ ដោយឈ្នះ ១៦ ប្រកួត។ 

ចំណែកឯ បារាំង ឡើងមកក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃ Euro 2024 នេះ នៅតែបន្តមិនស្គាល់ចាញ់សោះ ក្នុងចំណោម ៤ប្រកួតកន្លងមក ដែលរួមមានឈ្នះ ២ប្រកួត និងស្មើ ២ ប្រកួតផងដែរ។ 

អ្វីដែលសំខាន់បង្ហាញថា បារាំង នៅតែមានជំនឿចិត្តច្រើនក្នុងការឡើងទៅកាន់វគ្គបន្ត ខណៈដែល បារាំង ប្រកួតចាញ់ តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតអន្តរជាតិ ១៨ប្រកួតកន្លងមក នៅទូទាំងការប្រកួតទាំងអស់ ដោយឈ្នះ ១២ ប្រកួតផងដែរ។

ការព្យាករណ៍ : បារាំង មានភាពជោគជ័យច្រើនក្នុងជំនួបទល់និង ព័រទុយហ្គាល់ កន្លងមក ដែលប្រកួតចាញ់ ព័រទុយហ្គាល់តែម្តងគត់ ក្នុងចំណោមជំនួប ១៣ប្រកួតចុងក្រោយ ដោយឈ្នះ ១១ប្រកួត ដូច្នេះ បារាំង មើលទៅទំនងជានឹងឈ្នះការប្រកួតមួយនេះផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ បារាំង ឈ្នះ ជាមួយគ្រាប់បាល់ ២-០៕

បញ្ចេញមតិ

អត្ថបទទាក់ទង