Real Madrid ខិតកាន់តែជិតដល់ផ្ទេរតារារបស់ Liverpool កីឡាករ Trent Alexander-Arnold បន្ទាប់ពី Kylian Mbappe

17-Jul-2024
73

ការចាប់អារម្មណ៍របស់ Real Madrid លើកីឡាករ Trent Alexander-Arnold ត្រូវបានគេរាយការណ៍ថា ជាការពិតចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់នៅ Anfield។

យោងតាមអ្នកកាសែត Bild លោក Christian Falk បាននិយាយថា ចំណាប់អារម្មណ៍របស់ Real Madrid លើកីឡាករវ័យ ២៥ឆ្នាំកំពុងកើនឡើង ហើយខ្សែការពារខ្លួនគាត់ផ្ទាល់ បានបើកចំហចំពោះការផ្លាស់ប្តូរ។ នេះកើតឡើងនៅពេលដែលកីឡាករជម្រើសជាតិអង់គ្លេស បច្ចុប្បន្នចូលដល់ឆ្នាំចុងក្រោយ នៃកុងត្រាជាមួយ Liverpool។

Alexander-Arnold កំពុងខិតកាន់ជិតក្នុងការទទួលបាននាមជាវីរបុរសរបស់ Liverpool ប៉ុន្តែរដូវកាលនេះអាចជាចុងក្រោយរបស់គាត់ លុះត្រាតែគាត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ស្របពេលដែលព្រមព្រៀងបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៥។ ដោយកើតចេញពីក្រុមយុវជនហង្សក្រហម ក៏ជាតួអង្គដ៏សំខាន់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែនៅពេលដែលអ្នកចាត់ការក្លឹបលោក Jurgen Klopp បានលាលែងពីតំណែងកាលពីរដូវកាលមុន ប្រហែលជាខ្សែការពាររូបនេះ ក៏ចង់ធ្វើការផ្លាស់ប្តូរផងដែរ។

Alexander-Arnold ដែលបានជួយដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃ Euro 2024 ក្នុងខែនេះ បានបង្ហាញខ្លួនចំនួន ៣១០ប្រកួត សម្រាប់ Liverpool ដោយស៊ុតបញ្ចូលទី ១៩គ្រាប់។ ខ្សែការពាររូបនេះ បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមហង្សក្រហមនៅរដូវកាលឆ្នាំ២០១៦/១៧ ហើយអ្នកគាំទ្រជាច្រើននឹងសង្ឃឹមថា រូបគាត់នឹងបន្តបង្ហាញវត្តមានជាមួយក្លឹបនៅក្នុងរដូវកាលនេះ៕

បញ្ចេញមតិ

អត្ថបទទាក់ទង