Real Betis កំពុងតែនាំមុខគេក្នុងការចុះហត្ថលេខាខ្ចីជើងកីឡាករ Antony របស់ Manchester United

21-Jan-2025
24

កីឡាករសញ្ជាតិប្រេស៊ីល Antony បានបរាជ័យ ក្នុងការបង្ហាញឱ្យឃើញពីទម្រង់លេងដែលសក្តិសមជាកីឡាករថ្លៃបំផុតទីពីរ ក្នុងប្រវត្តិសាស្ត្ររបស់ United ។

Antony មានតម្លៃខ្លួន ៨១.៣ លានផោន នៅពេលដែល United បានចុះហត្ថលេខាលើរូបគេ ក្នុងខែសីហា ឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក កីឡាកររូបនេះបានស៊ុតបញ្ចូលទី ១២គ្រាប់ ដែលក្នុងនោះ៣គ្រាប់បានមកក្នុងការប្រកួត Premier League ៣លើកដំបូងរបស់គាត់។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីតែ១គ្រាប់ប៉ុណ្ណោះ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ហើយឱកាសរបស់គាត់នៅក្នុងជម្រើសក្រុមដំបូង បានធ្លាក់ចុះពី ២៣ប្រកួតចាប់ផ្តើមក្នុងឆ្នាំដំបូងរបស់គាត់ ចុះនៅសល់ ១៥ប្រកួត កាលពីរដូវកាលមុន ហើយគ្មានទេសម្រាប់រដូវកាលនេះ។

Antony បានបង្ហាញខ្លួនត្រឹមតែ ១៣ប្រកួតក្នុងចំណោម ៣២ប្រកួតរបស់ Man Utd ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។

ការពិភាក្សាជាមួយ Betis ដែលជាក្រុមឈរលេខរៀងទី១១ នៅក្នុងតារាង La Liga ដែលនឹងត្រូវប្រឈមមុខទល់នឹងក្រុម Gent របស់បែលហ្ស៊ិក ក្នុងវគ្គ Play-off Conference League នៅខែក្រោយ គឺជាក្លឹបឈានមុខគេ និងសង្ឃឹមថា អាចបញ្ចប់កិច្ចព្រមព្រៀង បើទោះបីជាមិនទាន់មានការយល់ព្រមណាមួយកើតឡើងក៏ដោយ៕

បញ្ចេញមតិ

អត្ថបទទាក់ទង