Aston Villa បានចុះហត្ថលេខាលើខ្សែបម្រើ Marco Asensio និងខ្សែការពារ Axel Disasi ក្នុងលក្ខខ័ណ្ឌខ្ចីជើង

05-Feb-2025
6

Marco Asensio និង Axel Disasi តាមពីក្រោយការមកដល់កីឡដ្ឋាន Villa Park របស់ Marcus Rashford, Donyell Malen និង Andres Garcia អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងារ។

Villa ត្រូវបានគេរាយការណ៍ថា នឹងរ៉ាប់រងលើប្រាក់ឈ្នួលរបស់ Asensio ប៉ុន្តែមិនមានជម្រើសដើម្បីធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍នោះទេ។ ពួកគេនឹងបង់ ៥លានផោន ដើម្បីខ្ចីជើង Disasi ប៉ុន្តែក៏មិនមានជម្រើសទិញដូចគ្នាផងដែរ។ 

Villa បានលក់ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Jhon Duran ទៅឱ្យក្លឹប Al-Nassr នៅ Saudi Pro League ក្នុងកិច្ចព្រមព្រៀងតម្លៃ ៧១លានផោន និងខ្សែការពារកណ្តាល Diego Carlos ទៅកាន់ Fenerbahce ក្នុងតម្លៃប្រហែល ៨.៤៥ លានផោន។

កាលពីព្រឹកថ្ងៃចន្ទ ពួកគេបានដាក់ខ្ចីជើងខ្សែបម្រើស្លាបវ័យ ២១ឆ្នាំ Samuel Iling-Junior ទៅឱ្យ Middlesbrough ពេញមួយរដូវកាល៕

បញ្ចេញមតិ

អត្ថបទទាក់ទង