Mathys Tel វ័យ ១៩ឆ្នាំ ត្រូវបានរាយការណ៍ថាបានបដិសេធ Spurs កាលពីដើមខែនេះ ប៉ុន្តែឥឡូវនេះនឹងផ្លាស់ទៅកាន់ក្លឹបភាគខាងជើងទីក្រុងឡុងដ៍ ដោយភ្ជាប់ជាមួយនឹងជម្រើសក្នុងការទិញគាត់នៅរដូវក្តៅក្នុងតម្លៃ ៤៥លានផោន។
Tel បានបង្ហាញខ្លួន ៨៣ប្រកួត ឱ្យ Bayern ចាប់តាំងពីផ្ទេរពីក្លឹបបារាំង Rennes ក្នុងឆ្នាំ២០២២ ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដង។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ Spurs ក៏បានដាក់សំណើ ៧០លានផោន ដើម្បីទិញយកខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេស Marc Guehi ក៏ប៉ុន្តែត្រូវបាន Crystal Palace ច្រានចោលសំណើនេះ។
ក្រុមរបស់លោក Ange Postecoglou ឈរនៅលេខ១៤ ក្នុងតារាង ប៉ុន្តែបានឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយពាន Europa League និង Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។
Spurs នឹងធ្វើដំណើរទៅកាន់ទឹកដី Liverpool សម្រាប់ការប្រកួតជើងទីពីរ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃព្រហស្បតិ៍ជាមួយនឹងរក្សាបាននូវការនាំមុខ ១-០ កាលពីជើងទីមួយផងដែរ៕