ការប្រកួតក្របខណ្ឌ Champions League ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Liverpool និង Lille នៅកីឡដ្ឋាន Anfield ។
គិតមកទល់ពេលនេះ Liverpool មានរដូវកាលដ៏រឹងមាំ ហើយក្រុមហង្សក្រហមចាញ់តែ ១ប្រកួតគត់ ក្នុងចំណោម ២៨ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់។
លើសពីនេះទៅទៀត គឺ Liverpool មិនស្គាល់ចាញ់សោះ ១៣ប្រកួតចុងក្រោយ ដោយឈ្នះ ១១ប្រកួត ជាការលេងនៅលើទឹកដីរបស់ខ្លួន ហើយកីឡដ្ឋាន Anfield ក៏បានក្លាយជាបន្ទាយដ៏រឹងមាំម្តងទៀត សម្រាប់រដូវកាលនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Arne Slot ។
ចំណែក ឯ Lille ក៏បានក្លាយជាក្រុមមួយដ៏លំបាកមួយ ក្នុងការយកឈ្នះនៅគ្រប់ការប្រកួតគិតមកទល់នៅពេលនេះផងដែរ ខណៈដែលក្រុមនៅ Ligue 1 របស់បារាំង មិនធ្លាប់ចាញ់សោះក្នុងចំណោម ២១ប្រកួត ឈានចូលមកក្នុងជំនួបទល់និង Liverpool នេះ។
ឈ្នះ ១២ប្រកួត រួមជាមួយលទ្ធផលស្មើ ៩ប្រកួត បានបញ្ជាក់ពីភាពខ្លាំងរបស់ក្រុមភ្ញៀវ នៅគ្រប់ការប្រកួតទាំងអស់ ហើយនៅក្របខណ្ឌ Champions League ក្រុម Lille បានប្រកួតឈ្នះ ៤ ស្មើ ១ និងចាញ់តែមួយប៉ុណ្ណោះឆ្លងកាត់ ៦ប្រកួត ដែលបានលេងគិតមកទល់បច្ចុប្បន្ន។
ការព្យាករណ៍ : Liverpool និង Lille ជួបគ្នាលើកចុងក្រោយ ក្នុងការប្រកួត Europa League ឆ្នាំ២០១០ ដែល Liverpool ឈ្នះដោយលទ្ធផល ៣-០ ហើយក្រុមហង្សក្រហមមើលទៅក៏ល្អជាងក្រុមភ្ញៀវ ដើម្បីបន្តឈរនៅកំពូលតារាង ក្នុងដំណាក់កាលនេះផងដែរ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Liverpool ឈ្នះ។ Correct Score: Liverpool 2-0 Lille៕