ព្យាករណ៍គូ PSG vs Manchester City

22-Jan-2025
41

ការប្រកួតក្របខណ្ឌ Champions League ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ដែលជាជំនួបរវាង PSG និង Manchester City នៅកីឡដ្ឋាន Parc des Princes ។ 

PSG ប្រកួតមិនដែលចាញ់ 10 ប្រកួតគិតជារួមនៅគ្រប់ការប្រកួតទាំងអស់ឈានចូលមកក្នុងការប្រកួត Champions League នេះ ដែលរួមបញ្ចូលទាំងការទទួលជ័យជំនះ លេី Salzburg 3-0 ក្រៅដី។ 

ក៏ប៉ុន្តែនៅ ក្រប ខ័ណ្ឌ Champions League ក្រុម PSG ហាក់ដូចជាមានភាពខក ចិត្ត ច្រេីន ដោយ ប្រកួតឈ្នះត្រឹម តែ   2 ប្រកួតប៉ុណ្ណោះ ហេីយចាញ់ដល់ទៅ 3 ប្រកួត។ 

ចំណែកឯ Manchester City បានបន្តងេីបឡើងវិញកាលពីចុងសប្តាហ៍មុន ដោយប្រកួតឈ្នះ​ Ipswich Town ក្នុងលទ្ធផល 6-0 ក្រៅដី ធ្វើឱ្យលទ្ធផលនេះជាការប្រកួតទី 6 មិនដែលចាញ់សម្រាប់ City និងរួមបញ្ចូលទាំងឈ្នះ 4 ក្នុងចំណោម 6 ប្រកួតនេះផងដែរ។ 

ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងក្រៅដី នៅគ្រប់ការប្រកួតទាំងអស់របស់ Man City ពិតជាធ្លាក់ចុះខ្លាំងណាស់ ខណៈដែលប្រកួតឈ្នះតែ 2 ប្រកួតប៉ុណ្ណោះក្នុងចំណោម 11 ប្រកួតកន្លងមក ហេីយចាញ់មិនតិចជាង 7 ប្រកួតឡេីយ។ 

ការព្យាករណ៍ : ទាំង PSG និង Manchester City មានទម្រង់លេងធ្លាក់ចុះដូចគ្នានៅ Champions League ក៏ប៉ុន្តែ ភាគីទាំងពីរគួរតែមានលទ្ធភាពច្រើនក្នុងការបំប៉ោងសំណាញ់ទីដូចគ្នា។

ដូច្នេះជម្រេីសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ស្មើ។ Correct Score: 1-1៕

បញ្ចេញមតិ

អត្ថបទទាក់ទង