Liverpool បដិសេធសំណើ ៥៨លានផោន របស់ Bayern Munich សម្រាប់ Diaz

16-Jul-2025
15

Liverpool បានបដិសេធសំណើដេញថ្លៃ 58.6លានផោន ពី Bayern Munich សម្រាប់ខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ី Luis Díaz ។

ក្លឹបយក្សរបស់អាឡឺម៉ង់បានធ្វើការដាក់សំណើដេញថ្លៃពីដើមសប្តាហ៍នេះ ប៉ុន្តែ Liverpool ភ្លាមៗ បានបដិសេធ ដោយប្រកាន់ជំហរយ៉ាងច្បាស់ថា Díaz មិនមែនសម្រាប់លក់ នៅរដូវក្តៅនេះទេ។

Diaz មានរដូវកាល 2024-25 ដ៏អស្ចារ្យ ដោយស៊ុតបញ្ចូលទីបាន 17 គ្រាប់ និង assists 5 ដង ដែលដើរតួយ៉ាងសំខាន់ក្នុងការជួយ Liverpool ឈ្នះពាន Premier League ។ ទម្រង់លេងរបស់គាត់ បានទាក់ទាញចំណាប់អារម្មណ៍ពី Bayern ដែលចង់ពង្រឹងតំបន់របស់ពួកគេ ក្រោមការដឹកនាំរបស់លោក Vincent Kompany ។

ទោះបីជាកីឡាកររូបនេះ ត្រូវបានគេរាយការណ៍ថា បើកចំហចំពោះការប្រកួតប្រជែងថ្មីក៏ដោយ ក៏ Liverpool នៅតែប្រកាន់ជំហររឹងមាំ។ ជាមួយនឹងកុងត្រារបស់គាត់នៅសល់រយៈពេលពីរឆ្នាំ ក្លឹបវាយតម្លៃគាត់លើសពី 85 ទៅ 100លានផោន ដែលលើសឆ្ងាយពីការផ្តល់ជូនដំបូងរបស់ Bayern។

ប្រភពនៅក្នុងប្រទេសអាល្លឺម៉ង់ បានបង្ហាញថា Bayern កំពុងរៀបចំការដេញថ្លៃដែលប្រសើរឡើង ដែលអាចលើសពី 80លានអឺរ៉ូ ប៉ុន្តែសម្រាប់ពេលនេះ ជំហររបស់ Liverpool គឺនៅតែមិនផ្លាស់ប្តូរ Luis Díaz មិនត្រូវបានដាក់លក់នៅលើទីផ្សារទេ៕

បញ្ចេញមតិ

អត្ថបទទាក់ទង