Manchester United កំពុងតាមឃ្លាំមើលខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Nicolas Jackson

17-Jul-2025
13

Man Utd ចាប់អារម្មណ៍លើ Nicolas Jackson វ័យ ២៤ឆ្នាំរបស់ Chelsea ខណៈដែល Aston Villa និង AC Milan ក៏តាមដានស្ថានភាពរបស់ខ្សែប្រយុទ្ធសេណេហ្គាល់រូបនេះផងដែរ។ 

កីឡាករអន្តរជាតិសេណេហ្គាល់ ដែលបានចូលរួមជាមួយ Chelsea ដោយប្តូរពី Villarreal ក្នុងឆ្នាំ២០២៣ ក្នុងតម្លៃ ៣២លានផោន ចាប់តាំងពីពេលនោះមក Jackson ស៊ុតបញ្ចូលទីបាន ៣០គ្រាប់ ពីការបង្ហាញខ្លួន ៨១ដង។ យ៉ាងណាមិញ Chelsea ក៏នៅតែបន្តទិញបន្ថែមកីឡាករ João Pedro និង Liam Delap នៅរដូវក្តៅនេះ ដែលអាចនឹងធ្វើឱ្យ Jackson បាត់បង់ប្រជាប្រិយភាព ហើយជាពិសេស គឺដំណែងរបស់គាត់នៅក្នុងក្រុម។ 

ទោះបីជា Jackson ស្ថិតនៅក្រោមកិច្ចសន្យាជាមួយ Chelsea រហូតដល់ឆ្នាំ២០៣៣ និងមានតម្លៃ ១០០លានផោនក៏ដោយ ប៉ុន្តែឥឡូវនេះ  គាត់កំពុងទាក់ទាញចំណាប់អារម្មណ៍ពី Man Utd, Aston Villa និង AC Milan ដែលបង្ហាញការចាប់អារម្មណ៍ជាថ្មីម្តងទៀត មកលើខ្សែប្រយុទ្ធរូបនេះ។

គ្រូបង្វឹករបស់ Aston Villa លោក Unai Emery ដែលជាអ្នកផ្តល់ឱ្យ Jackson នូវបង្ហាញខ្លួនជាលើកដំបូងនៅ La Liga អំឡុងពេលដឹកនាំ Villarreal នៅតែជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះគាត់ ហើយថ្មីៗនេះ Aston Villa បានចូលរួមជាមួយ Man Utd ក្នុងការធ្វើការសាកសួរជុំវិញការផ្លាស់ប្តូរតម្លៃ ៧០លានអឺរ៉ូ ។

Chelsea មិនប្រញាប់ប្រញាល់លក់គាត់ទេ ប៉ុន្តែមិនបានច្រានចោលការចាកចេញដែរ ប្រសិនបើការផ្តល់ជូនដ៏សំខាន់ណាមួយមកដល់៕

បញ្ចេញមតិ

អត្ថបទទាក់ទង