ក្លឹបបាល់ទាត់ FC Barcelona បានប្រកាសជាផ្លូវការនូវការចាប់ផ្ដើមនៃសម័យកាលថ្មីមួយ ដោយបានប្រគល់អាវស្លាកលេខ១០ ដ៏មានកិត្តិយសបំផុតរបស់ខ្លួន ទៅឲ្យកីឡាករវ័យក្មេងដ៏ឆ្នើម ឡាមីន យ៉ាម៉ាល់ (Lamine Yamal)។ ការសម្រេចចិត្តនេះ បានបញ្ជាក់ពីទំនុកចិត្តដ៏ធំធេងរបស់ក្លឹប ទៅលើទេពកោសល្យរបស់គាត់ ហើយឱ្យវាទៅគាត់ជាអ្នកស្នងមរតក នៃនិមិត្តសញ្ញាដ៏អស្ចារ្យបំផុតរបស់ក្លឹប។
សូមរំលឹកថា Lamine Yamal បានចុះហត្ថលេខាកិច្ចសន្យាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ ២០៣១។ Yamal ត្រូវបានគេចាត់ទុកថា ជាតារាបាល់ទាត់ម្នាក់ដែលមានអនាគតល្អ ហើយគាត់ជាផ្នែកសំខាន់នៃរដូវកាលដែល Barcelona បានឈ្នះពាននៅក្នុងស្រុក និងបានជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះ Euro 2024។ ការបន្តកិច្ចសន្យានេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Barcelona ចំពោះកីឡាករវ័យក្មេងដ៏មានទេពកោសល្យនេះ និងសម្រាប់អនាគតរបស់ក្លឹបក្នុងឆ្នាំខាងមុខ។
អាវលេខ១០ នៅកីឡដ្ឋាន Camp Nou មិនមែនគ្រាន់តែជាលេខនោះទេ។ វាជានិមិត្តរូបដែលផ្ទុកទៅដោយប្រវត្តិសាស្ត្រ និងភាពអស្ចារ្យ ដែលធ្លាប់ត្រូវបានពាក់ដោយកំពូលកីឡាករ ដែលមិនអាចបំភ្លេចបានក្នុងពិភពបាល់ទាត់ ដូចជា Lionel Messi, Ronaldinho, Rivaldo និង Diego Maradona៕