Bournemouth ចុះហត្ថលេខាលើអ្នកចាំទី Petrovic របស់ Chelsea ក្នុងតម្លៃ ២៥លានផោន

17-Jul-2025
14

Bournemouth បានចុះហត្ថលេខាជាផ្លូវការលើអ្នកចាំទី Đorđe Petrović របស់ Chelsea ក្នុងកិច្ចព្រមព្រៀងតម្លៃ ២៥លានផោន។ 

កីឡាករអន្តរជាតិស៊ែប៊ី វ័យ ២៥ឆ្នាំរូបនេះ បានចំណាយពេលពេញមួយរដូវកាលមុន ក្នុងការខ្ចីជើងទៅកាន់ក្លឹប Strasbourg ជាកន្លែងដែលគាត់ទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសគឺកំណត់ត្រារក្សា Clean Sheet បានដល់ទៅ ១០ដង ពីការបង្ហាញខ្លួន ៣១ប្រកួត នៅ Ligue 1។ 

ទម្រង់លេងដ៏ល្អរបស់គាត់ បានទាក់ទាញចំណាប់អារម្មណ៍របស់ Bournemouth ដើម្បីជំនួសដំណែង Kepa Arrizabalaga ដែលបានប្តូរទៅកាន់ Arsenal។ Petrović បានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ឆ្នាំ ហើយត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកចាំទីជម្រើសទីមួយ។  

Petrovic ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិស៊ែប៊ី ៧ដង  បានបង្ហាញខ្លួនឱ្យ Chelsea តែ ២៣ប្រកួតប៉ុណ្ណោះ នៅ Premier League ក្នុងរយៈពេលពីររដូវកាល។

Chelsea ត្រូវបានគេរាយការណ៍ថា នឹងអនុញ្ញាតឱ្យគាត់ចាកចេញ ប្រសិនបើទទួលបានការផ្តល់ជូនដ៏សមរម្យណាមួយ ហើយជាមួយនឹង Bournemouth បានផ្តល់ជូនតម្លៃ ២៥លានផោន ការផ្លាស់ប្តូរនេះ ត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស។ កិច្ចព្រមព្រៀងនេះ នឹងឈានដល់ការពិនិត្យសុខភាព ដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ៕

បញ្ចេញមតិ

អត្ថបទទាក់ទង